អតីត​ចាងហ្វាង​កាសែត​«ស្រឡាញ់​ខ្មែរ»​រង​គ្រោះថ្នាក់​ធ្ងន់​ដោយសារ​ដួល​កង់

អតីត​ចាងហ្វាង​កាសែត​ស្រឡាញ់​ខ្មែរ ដែល​បាន​ភៀសខ្លួន​នយោបាយ​ពី​កម្ពុជា​មក​ស្នាក់នៅ​ក្នុង​ប្រទេស​ន័រវ៉េ បាន​រងគ្រោះ​បាត់បង់​ស្មារតី ដែល​ក្រុម​គ្រួសារ​សាច់ញាតិ​បារម្ភ​ថា នឹង​អាច​រងគ្រោះ​ដល់​ជីវិត​ថែម​ទៀត។

អតីត​ចាងហ្វាង​កាសែត​ស្រឡាញ់​ខ្មែរ លោក យូ តារាវុធ ត្រូវ​គ្រូពេទ្យ​ន័រវ៉េ ឲ្យ​ដឹង​ថា លោក​មាន​ឈាម​កក​នៅ​នឹង​ខួរ​ក្បាល នៅ​ពេល​បាន​ជិះកង់​ដួល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ។

គេ​បាន​បញ្ជូន​លោក​តាម​យន្តហោះ ពី​ក្រុង Christian Sand ដែល​លោក​បាន​ដួល​រងគ្រោះ​ទៅ​កាន់​ក្រុង​អូស្លូ ប្រទេស​ន័រវ៉េ ដើម្បី​ជួយ​សង្គ្រោះ។

លោក យូ តារាវុធ និង​គ្រួសារ ទើប​នឹង​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ន័រវ៉េ កាល​ពី​ឆ្នាំ​២០០៧ កន្លង​មក​នេះ៕