ជនជាតិបារាំងម្នាក់ ត្រូវអាជ្ញាធរក្រុងព្រះសីហនុចាប់ខ្លួន ក្រោមការចោទថា បានប្រព្រឹត្តអំពើអនាចារជាមួយកុមារ។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកឧត្តមសេនីយ៍ទោ ប៊ិត គឹមហុង បានមានប្រសាសន៍នៅថ្ងៃនេះថា ជនជាតិបារាំងនោះ មានឈ្មោះ Michel Roger Blanchard អាយុ ៤៣ឆ្នាំ។
ជនបារាំងនេះបានត្រូវប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ ៤រសៀល កាលពី ថ្ងៃច័ន្ទ ទី៤ សីហា នៅក្នុងផ្ទះដែលគាត់ជួល។
លោកឧត្តមសេនីយ៍ទោ បានថ្លែងថា ប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ជាមួយនឹងសាក្សីដែលអាចបញ្ជាក់ថា ជនជាតិបារាំងនោះ បានរួមភេទជាមួយកុមារាចំនួន ៤នាក់ ក្នុងនោះមានម្នាក់អាយុ ៨ឆ្នាំផងដែរ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
លីកាដូ នឹងធ្វើយុទ្ធនាការប្រឆាំងការជួញដូរមនុស្សនៅខេត្តកោះកុង
សង្ឃមួយអង្គត្រូវបានផ្សឹកនិងចាប់ខ្លួនពីបទរំលោភស្រ្តីអង់គ្លេស
សកម្មជនប្រឆាំងការជួញដូរមនុស្សទទួលរង្វាន់ពីមូលនិធិអាល្លឺម៉ង់
អាមេរិកាំងម្នាក់ត្រូវចាប់ខ្លួនពីបទរួមភេទជាមួយកុមារនៅកម្ពុជា
មន្ត្រីក្រសួងមហាផ្ទៃ៖ ករណីជួញដូរស្ត្រីនិងកុមារមានការថយចុះ
ស្ត្រីរកស៊ីផ្លូវភេទបួងសួងសុំឲ្យមានការធ្វើច្បាប់ការពារដល់ពួកគេ
រដ្ឋមន្ត្រីមហាផ្ទៃនឹងដាក់ទោសមន្ត្រីណាធ្វើបាបស្ត្រីរកស៊ីផ្លូវភេទដែលត្រូវចាប់