សាំងស៊ុបពែរ ១លីត្រថ្លៃ ៥២៥០ និងប្រេងសាំងធម្មតាថ្លៃ ៥១៥០រៀលក្នុង១លីត្រ ។ ចំណែកប្រេងម៉ាស៊ូត១លីត្រថ្លៃ ៥០០០រៀលក្នុង១លីត្រ ។
តម្លៃសាំងនៅក្នុងស្ថានីយប្រេងសូគីម៉ិច និងស្ថានីយតេលា មានតម្លៃថោកជាងស្ថានីយផ្សេងៗ ដោយសាំងស៊ុបពែរ១លីត្រថ្លៃ ៥១០០រៀល សាំងធម្មតាថ្លៃ ៥០០០រៀល ។
ដោយឡែកតម្លៃអង្ករគឺនៅដដែល ។ នៅភ្នំពេញអង្ករល្អលេខ១ផ្កាម្លិះក្នុង១គីឡូក្រាមថ្លៃ ៤ពាន់រៀល និងអង្ករបន្លាផ្តៅ តម្លៃថោកជាងគេ១គីឡូក្រាម ២២០០រៀល ។ តម្លៃអង្ករនៅតាមខេត្តថោកជាងនៅភ្នំពេញ ដូចជានៅខេត្តបាត់ដំបង អង្ករល្អលេខ១ថ្លៃ ៣៥០០រៀលទេ ៕
