បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី២៣ មិថុនានេះ បានឲ្យដឹងថា មណ្ឌលកុមារកំព្រាខេត្តកំពង់ធំ ត្រូវបានជួយឧបត្ថម្ភជាច្រើនឆ្នាំមកហើយ ដោយសហគមន៍ St. Elisabeth នៅក្នុងប្រទេសសិង្ហបុរី ដែលជាសហគមន៍កាតូលិចមួយនិយាយភាសាអាល្លឺម៉ង់ ។
ឧបករណ៍ប្រព័ន្ធពន្លឺព្រះអាទិត្យនោះ មានតម្លៃសរុបចំនួន ២០.១៥០ ដុល្លារសហរដ្ឋអាមេរិក ។
លោកFrank M. Mann បានមានប្រសាសន៍នៅក្នុងពិធីប្រគល់ឧបករណ៍នោះថា ការប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ ដើម្បីបំពេញសេចក្ដីត្រូវការនៅក្នុងទីជនបទរបស់ប្រទេសកម្ពុជាបានផ្ដល់នូវគុណសម្បត្តិជាច្រើន ពីព្រោះវាមិនត្រូវការប្រេងឡើយ ។ លោកក៏បានមានប្រសាសន៍ថា វាក៏បានជួយរក្សាបរិស្ថានផងដែរ ៕
