រដ្ឋាភិបាល​រៀបចំ​"ឧទ្យាន​សេរីភាព"​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ

ទីភ្នាក់ងារ​ព័ត៌មាន អាអេហ្វប៉េ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​៥ កក្កដា ថា រាជ​រដ្ឋាភិបាល​បាន​រៀបចំ​កំណត់​ទី​ឱទ្យាន​សម្រាប់​ពលរដ្ឋ​ធ្វើ​ការ​ជួប​ជុំ​ជា​សាធារណៈ ដូច​ជា​ធ្វើ​បាតុកម្ម​ជាដើម ដោយ​ដាក់​ឈ្មោះ​ថា ឱទ្យាន​សេរីភាព ទូទាំង​ប្រទេស ដើម្បី​ឲ្យ​យក​ធ្វើ​ជា​កន្លែង​ធ្វើ​បាតុកម្ម។

ក្រុម​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​បារម្ភ​ថា វិធានការ​នេះ​អាច​នឹង​ឈាន​ដល់​ការ​កំណត់​សិទ្ធិ​បញ្ចេញ​យោបល់។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ ប្រាប់​កាសែត​ថា គ្រប់​ខេត្ត​ក្រុង​កំពុង​តែ​រៀបចំ​កន្លែង​សម្រាប់​ជា​ទី​ឧទ្យាន​សេរីភាព។ លោក​ថា ធ្វើ​ដូច្នេះ គឺ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​ដោយ​សេរី ប្រកប​ដោយ​សុវត្ថិភាព ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច។

លោក ចាន់ សាវ៉េត ពី​អង្គការ អាដហុក ប្រាប់​កាសែត​ថា គេ​បារម្ភ​ក្រែង​តែ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ៕