លោកមានប្រសាសន៍ថា រដ្ឋាភិបាលនឹងព្យាយាមទប់ស្កាត់អតិផរណា ដែលជាបាតុភូតកើតមកពីក្រៅប្រទេស ដោយការចំណាយប្រាក់គាំទ្រតម្លៃសាំង ។
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅតែបន្តយកពន្ធសាំងក្នុងអត្រាដដែល គឺ៣០៩ដុល្លារអាមេរិកសម្រាប់សាំងមួយតោន និង ២៦៧ដុល្លារសម្រាប់ម៉ាហ្ស៊ូត ថ្វីបើប្រេងឥន្ធនៈដែលនាំចូលបានឡើងថ្លៃជាង ១ពាន់ដុល្លារក្នុងមួយតោនទៅហើយនោះ ៕
