កុមារី​ម្នាក់​នៅ​ខេត្ត​តាកែវ​ស្លាប់​ដោយសារ​ផ្ដាសាយ​បក្សី​H5N1

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​សុក្រ បាន​ប្រកាស​ថា កុមារី អាយុ ៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី H5N1។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​មាន​ទី​លំនៅ​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ បាន​ប៉ះ​ពាល់​បក្សី​មុន​ធ្លាក់​ខ្លួន​ឈឺ។ កុមារី​រងគ្រោះ​បាន​ចាប់​ផ្ដើម​ឈឺ​ដោយ​មាន​អាការៈ​គ្រុន​ក្ដៅ ក្អក និង​ក្អួត ចាប់​តាំង​ពី​ថ្ងៃ​ទី២៥ មករា ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី៧ កុម្ភៈ ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។

ករណី​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី នៅ​ដើម​ឆ្នាំ​២០១៣ នេះ កើត​ឡើង​មាន ២៧​ករណី ក្នុង​នោះ​មាន​អ្នក​ជំងឺ​ស្លាប់ ៦​នាក់។ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ មក ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​បាន​សម្លាប់​មនុស្ស ២៤​នាក់ នៅ​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។