ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាលពីម្សិលមិញបានឲ្យដឹងថា ការស្លាប់របស់កុមារានេះ គឺជាករណីអ្នកស្លាប់លើកទី១៣ ហើយ ក្នុងចំណោមមនុស្ស ២៤នាក់ ដែលបានឆ្លង និងកើតជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅឆ្នាំ២០១៣ នេះ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ក្រុមគ្រូពេទ្យបានចុះស៊ើបអង្កេតនៅក្នុងភូមិដែលកុមារារស់នៅ បានរកឃើញថា មួយខែមុនពេលកុមារានោះធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានប៉ះដោយផ្ទាល់ជាមួយសត្វមាន់ដែលឈឺងាប់ភ្លាមៗប្រមាណជា ៣០ក្បាល។ កុមាររូបនោះបានឆ្លងជំងឺគ្រុនផ្ដាសាយបក្សី នៅខណៈជួយជញ្ជូនយកសត្វមាន់ងាប់ទាំងនោះទៅឲ្យបងប្រុសរៀបចំធ្វើម្ហូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
