គ្រូពេទ្យ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ប្រាក់​នៅ​ខេត្ត​ប៉ៃលិន​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ វេជ្ជបណ្ឌិត កាក់ កក្កដា ជូន​ដំណឹង​ថា ក្រុម​គ្រូពេទ្យ​នេះ នឹង​ផ្ដល់​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ប្រាក់​រយៈពេល ៥​ថ្ងៃ នៅ​ខេត្ត​ប៉ៃលិន។

វេជ្ជបណ្ឌិត កាក់ កក្កដា មាន​ប្រសាសន៍​ថា « នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ក្រុម​គ្រូពេទ្យ​ខេត្ត​កំពង់ធំ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ភ្នែក​ខេត្ត​ប៉ៃលិន នឹង​ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក និង​ វះ​កាត់ ​ភ្នែក​ ឡើង​បាយ បក​កន្ទុយ​ថ្លែន នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ហ្នឹង ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​១២ ឆ្នាំ​២០១៦ ហ្នឹង ដោយ​ឥត​បង់​ប្រាក់​ទេ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​មូលនិធិ ហ្វ្រេដ ហូឡូ (Fred Hollows Foundation) អូស្ត្រាលី »

វេជ្ជបណ្ឌិត កាក់ កក្កដា ឲ្យ​ដឹង​ទៀត​ថា សេវា​មិន​បង់​ប្រាក់​ពី​ថ្ងៃ​ច័ន្ទ ទី​១២ ដល់​ថ្ងៃ​សុក្រ ទី​១៦ ខែ​ធ្នូ នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​គ្រប់​ប្រភេទ ហើយ​ការ​វះ​កាត់ គឺ​ផ្ដោត​លើ​ប្រភេទ​ជំងឺ​ភ្នែក​ឡើង​បាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។