គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យខេត្តកំពង់ធំ នឹងផ្ដល់ការពិនិត្យ និងវះកាត់ជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី៥ ដល់ថ្ងៃសុក្រ ទី៩ ខែធ្នូ។
ប្រធានផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យខេត្តកំពង់ធំ វេជ្ជបណ្ឌិត កាក់ កក្កដា មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺនឹងផ្ដល់ជូនពលរដ្ឋនៅមណ្ឌលសុខភាពគ្រើល ក្នុងស្រុកបារាយ ខេត្តកំពង់ធំ។
លោកឲ្យដឹងទៀតថា សេវាមិនបង់ប្រាក់នេះ គ្រូពេទ្យនឹងពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ ហើយការវះកាត់ គឺផ្ដោតលើប្រភេទជំងឺភ្នែកឡើងបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
