ដំណឹង​វះកាត់​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី

ដោយ ខែ សុណង
2017.03.18
មន្ទីរពេទ្យ​ ខ្មែរ សូវៀត ៨៥៥ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ រុស្ស៊ី នា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Brach Chev

អង្គការ​ស្នាម​ញញឹម​កម្ពុជា សហការ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (មន្ទីរពេទ្យ​រុស្ស៊ី) នឹង​ធ្វើការ​វះកាត់​មាត់​ឆែប ក្រអូម​ឆែក មាត់​ធ្មេញ និង​ពិការភាព​មុខ​មាត់​ផ្សេង ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​យក​ប្រាក់។

សេចក្ដី​ជូន​ដំណឹង​របស់​អង្គការ​ស្នាម​ញញឹម​កម្ពុជា អង្គការ​ស្នាម​ញញឹម​មក​ពី​កូរ៉េ​ខាង​ត្បូង សហការ​គាំទ្រ​ដោយ​សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល និង​មន្ទីរពេទ្យ​ប៊ុនដេង រួម​ជាមួយ​មូលនិធិ ឌីខេ គីម ខូរៀ (D.K. Kim Korea) នឹង​ធ្វើការ​វះកាត់​មាត់​ឆែប ក្រអូម​ឆែក មាត់​ធ្មេញ និង​ពិការភាព​មុខ​មាត់​ផ្សេង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​បង់​ប្រាក់ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​៧ មេសា នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត។

ការ​ពិនិត្យ​នឹង​ចុះ​ឈ្មោះ​អ្នក​ជំងឺ​នឹង​ធ្វើ​ឡើង​នៅ​អាទិត្យ ទី​២ ខែ​មេសា។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​អង្គការ​ស្នាម​ញញឹម​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ជាន់​ទី​៣ ឬ​តាម​លេខ​ទូរស័ព្ទ ០២៣ ២១១ ៤០៥ ០១២ ៦៥៥ ៧៨៦ ឬ ០៦៩ ៨២១ ៤៩១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។