នាយក​អង្គការ​ស្នាម​ញញឹម​កម្ពុជា​អំពាវនាវ​ឲ្យ​​ពលរដ្ឋ​​​នាំ​កុមារ​មាត់​ឆែប​មក​ព្យាបាល

នាយក​អង្គការ​ស្នាម​ញញឹម​កម្ពុជា អំពាវនាវ​​ដល់​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេងៗ និង​ជាប់​ខេត្ត​ព្រៃវែង ឲ្យ​នាំ​យក​កុមារ​ដែល​មាន​បញ្ហា​មាត់ និង​ក្រអូម​ឆែប ឬ​ពិការ​មុខ​មាត់ ដៃ​ជើង​ដោយ​រលាក​ភ្លើង​ជាដើម មក​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។

ការ​អំពាវ​នាវ​របស់​នាយក​ប្រតិបត្តិ​អង្គការ​ស្នាម​ញញឹម​កម្ពុជា លោក​វេជ្ជបណ្ឌិត ម៉ុក ធាវី នៅ​ពេល​នេះ​ដោយ​សារ​តែ មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៧ កក្កដា ​ហើយ អ្នក​ជំងឺ​ដែល​បាន​ចុះ​ឈ្មោះ​ត្រូវ​វះកាត់​មាន​ចំនួន ​១៣​នាក់​។

ការព្យាបាល​នេះ​មាន​រយៈ​ពេល ​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង ដោយ​ទទួល​អ្នក​ជំងឺ​តិច​បំផុត​ ៣០​នាក់។

យ៉ាង​ណា​ក៏​ដោយ អង្គការ​ស្នាម​ញញឹម​កម្ពុជា នឹង​រៀបចំ​ការ​វះ​កាត់​ដូច​គ្នា​នេះ​ជា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត នា​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យ​រុស្សី នៅ​ខែ​កញ្ញា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។