មន្ទីរពេទ្យកាល់ម៉ែត កំពុងធ្វើយុទ្ធនាការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃសម្រាប់ស្ត្រីចំនួន ៤០០នាក់ ដែលមានអាយុពី ៣០ ដល់ ៦០ឆ្នាំ។
មន្ត្រីនៃមន្ទីរពេទ្យបញ្ជាក់ថា សេវាពិនិត្យរកមេរោគដោយឥតគិតថ្លៃសម្រាប់ស្ត្រីនេះ ចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ហើយក្រុមគ្រូពេទ្យនឹងបំពេញការងារទាំងថ្ងៃឈប់សម្រាក គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ផងនៅរៀងរាល់ម៉ោងធ្វើការ។
តើការពនិត្យរកមេរោគនៅមាត់ស្បូននេះមានសារសំខាន់អ្វីខ្លះ?
សូមស្តាប់បទសម្ភាសន៍រវាង អ្នកស្រី សុ ជីវី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ជាមួយ អ្នកស្រីវេជ្ជបណ្ឌិត ហាវ មុន្នីរ័ត្ន ប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ជុំវិញយុទ្ធនាការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
