ប្រជាពលរដ្ឋនៅតាមសហគមន៍តាមបណ្ដាខេត្តមួយចំនួន អះអាងថា តំបន់របស់ពួកគេកំពុងជួបគ្រោះរាំងស្ងួត ធ្វើឲ្យប្រភពទឹករីងស្ងួតហួតហែង។ ខ្វះទឹកស្អាតប្រើប្រាស់ ជាទូទៅមានផលប៉ះពាល់ខ្លាំងទៅលើស្ត្រី និងកុមារ។ យ៉ាងណា មន្ត្រីជំនាញផ្នែកស្ត្រី និងបញ្ហាប្រែប្រួលអាកាសធាតុឲ្យដឹងថា នេះជាបញ្ហាសកល ហើយកម្ពុជា កំពុងប្រឹងប្រែងរកមធ្យោបាយដោះស្រាយ។
ស្ត្រីមេផ្ទះជាច្រើនរូបក្នុងខេត្តមួយចំនួនដែលជួបគ្រោះរាំង ស្ងួត កំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅពេលដែលប្រភពទឹក ក្បែរៗផ្ទះបានរីងស្ងួត។
ស្ត្រីវ័យកណ្ដាលម្នាក់រស់នៅក្នុងឃុំក្រាំងឡង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លើកឡើងថា ប្រភពទឹកជាច្រើនក្នុងឃុំបានរីងស្ងួត បើទោះជារដូវវស្សាត្រូវកំណត់ថាបានចូលមកដល់ហើយក៏ដោយក្ដី។ ស្ត្រីដដែលបញ្ជាក់ថា រូបគាត់ដែលទទួលខុសត្រូវផ្គត់ផ្គង់ចំណីអាហារក្នុងគ្រួសារ និងមិនចង់ខាតបង់ថវិកា គាត់បានត្រូវទៅរកទឹកមកប្រើប្រាស់នៅទីឆ្ងាយៗពីភូមិ៖ «»។
ចំណែក អ្នកស្រី សំ ឆូយ រស់នៅភូមិអូរដូង ក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រសាសន៍ថា ភាពរាំងស្ងួតបានយាយីតំបន់គាត់រស់នៅរយៈពេល ៣ឆ្នាំមកហើយ។ គាត់ត្រូវចំណាយប្រាក់ច្រើន ដើម្បីទិញទឹកប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកស្រីបន្តថា ពុំមានទឹក អ្នកស្រីពុំអាចដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយជីវភាពគ្រួសារបានឡើយ៖ «»។
មិនខុសគ្នានឹងស្ត្រីមេផ្ទះទាំងនេះទេ ស្ត្រីនៅក្នុងតំបន់ជួបគ្រោះរាំងស្ងួតមួយចំនួនទៀត ក៏ត្អូញត្អែរដូចគ្នានេះដែរ។
នៅក្នុងសេចក្ដីជូនដំណឹងមួយកាលពីខែឧសភា របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ភ្លៀងធ្លាក់តិចតួចនៅក្នុងខែឧសភា និងមិថុនា ហើយភ្លៀងធ្លាក់ច្រើនអាចនឹងចាប់ផ្ដើមពីខែកក្កដា។
ទាក់ទិននឹងផលប៉ះពាល់ចំពោះស្ត្រីពីភាពរាំងស្ងួតនេះ អ្នកស្រី ស៊ីវណ្ណ បុទម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកគណៈកម្មាធិការជាតិគ្រោះមហន្តរាយ មានប្រសាសន៍ថា ស្ត្រី និងកុមារជាអ្នករងប៉ះពាល់ផ្ទាល់ពីការប្រែប្រួលធាតុអាកាស ជាពិសេសគឺគ្រោះទឹកជំនន់ និងភាពរាំងស្ងួតនេះឯង។ អ្នកស្រីបន្តថា ស្ត្រីត្រូវទទួលបន្ទុកធ្ងន់ក្នុងការធានាផ្គត់ផ្គង់ម្ហូបអាហារ និងទឹកសម្រាប់គ្រួសារ៖ «»។
ស្របគ្នានេះ ពួកគេ ជាពិសេសកុមារ ប្រឈមនឹងជំងឺដង្កាត់ផ្សេងៗពីការគ្រោះធម្មជាតិទាំងនោះ៖ «»។
នៅក្នុងការប៉ាន់ប្រមាណពីយេនឌ័រ និងការប្រែប្រួលធាតុអាកាស និងគ្រប់គ្រងគ្រោះមហន្តរាយ ដែលចងក្រងដោយក្រសួងកិច្ចការនារី ឲ្យដឹងថា ប្រែប្រួលធាតុអាកាសបានគំរាមកំហែងដោយផ្ទាល់លើមុខរបរចិញ្ចឹមជីវិត របស់ពលរដ្ឋ ធនធានធម្មជាតិ ជាពិសេសអ្វីដែលស្ត្រីធ្លាប់អាស្រ័យផល មិនមែនត្រឹមតែរយៈពេលខ្លីទេ ថែមទាំងអាចមានរយៈពេលវែងផង។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ស៊ីវណ្ណ បុទម បន្តថា គ្រោះធម្មជាតិដែលប៉ះពាល់ធ្ងន់ធ្ងរ នឹងរុញច្រានឲ្យពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រកាន់តែខ្លាំង។ យ៉ាងណា អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហានេះ៖ «»។
យ៉ាងនេះក្ដី អ្នកស្រី ស៊ីវណ្ណ បុទម នៅមិនទាន់មានតួលេខជាក់លាក់ពីទំហំនៃផលប៉ះពាល់ពីគ្រោះរាំងស្ងួត នៅដើមរដូវវស្សាឆ្នាំនេះនៅឡើយ។
ក្នុងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ បានដាក់នូវចំណុចដែលធានានូវការឆ្លើយតបនឹងយេនឌ័រ ក្នុងនោះរួមមាន បង្កើនភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ បន្ថយផលប៉ះពាល់ផ្នែកសុខភាពលើស្ត្រី និងកុមារ ជាពិសេសអំឡុងគ្រោះរាំងស្ងួត បង្កើនចំណេះដឹងពីវិធានការ ធានានិរន្តរភាពធនធានធម្មជាតិ និងការពារបរិស្ថាន ជាដើម។
យ៉ាងណា ស្ថាប័នជំនាញទើបតែអាចចាប់ផ្ដើមកិច្ចការមួយចំនួន ទាក់ទងនឹងគោលនយោបាយនេះ។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ស៊ីវណ្ណ បុទម មានប្រសាសន៍ថា ក្រសួងអ្នកស្រីកំពុងត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល លើផ្នែកផ្សព្វផ្សាយចំណេះដឹងដល់ស្ត្រីនៅតាមសហគមន៍ឲ្យចេះបន្សាំ ខ្លួននឹងបញ្ហាអាកាសធាតុ៖ «»។
ក្រុមគ្រូបង្គោលដែលមកពីគ្រប់ខេត្តក្រុងទាំងនោះ នឹងចុះទៅតាមសហគមន៍ ដើម្បីអប់រំផ្សព្វផ្សាយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
