គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រុស្ស៊ី​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ

ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី ជូន​ដំណឹង​ថា នៅ​មន្ទីរពេទ្យ​នេះ នឹង​បន្ត​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ រយៈពេល ៤​ថ្ងៃ​ទៀត គឺ​ចាប់​ពី​ថ្ងៃ​អង្គារ ទី​១៨ ដល់​ថ្ងៃ​សុក្រ ទី​២១ សីហា។

គ្រូពេទ្យ​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ មាន​ប្រសាសន៍​ថា កម្មវិធី​ឥត​បង់​ថ្លៃ​នេះ គឺ​មិន​កំណត់​អាយុ​អ្នក​ជំងឺ​ទេ ដោយ​សហការ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​បាត​ភ្នែក​មក​ពី​ប្រទេស​អូស្ត្រាលី។

លោក​អំពាវនាវ​ដល់​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ភ្នែក ជាពិសេស​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ឲ្យ​រួសរាន់​មក​ទទួល​សេវា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។