មន្ទីរពេទ្យ​រុស្ស៊ី​ពិនិត្យ​ព្យាបាល និង​វះកាត់​ភ្នែក​ឡើង​បាយ​ដោយ​ឥត​គិត​ថ្លៃ

មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី នឹង​ពិនិត្យ ព្យាបាល និង​វះកាត់​ភ្នែក​ឡើង​បាយ​ដោយ​ឥត​គិត​ថ្លៃ។

សេចក្ដី​ជូនដំណឹង​​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​១៧ ខែ កុម្ភៈ អោយ​ដឹង​ថា ផ្នែក​ចក្ខុរោគ​នៃ​មន្ទីរពេទ្យ​នេះ​នឹង​​រៀបចំ​អោយ​មាន​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ឡើង​បាយ​ ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេល​៥ ថ្ងៃ។

កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​​ពី​ថ្ងៃ​ទី​២០ ដល់ ២៤ ខែកុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។