ប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល លោកវេជ្ជបណ្ឌិត លន់ ណារ៉ា បញ្ជាក់នៅថ្ងៃទី៥ ឧសភា ថា ការវះកាត់នេះចាប់ផ្ដើមពីថ្ងៃទី៤ ឧសភា ដល់ថ្ងៃទី៨ ឧសភា ឆ្នាំ២០១៤ ធ្វើការទាំងព្រឹកល្ងាច។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋណា ដែលមានជំងឺភ្នែកអញ្ជើញមកទទួលសេវាព្យាបាលឲ្យបានទាន់ពេលវេលា។
ទីតាំងទទួលវះកាត់គឺស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិតស្ពានព្រែកតាមាក់។ លោកថា ការទទួលព្យាបាល និងវះកាត់នេះមិនមែនធ្វើឡើងចំពោះតែប្រជាពលរដ្ឋរស់នៅស្រុកខ្សាច់ កណ្ដាលតែប៉ុណ្ណោះទេ តែប្រជាពលរដ្ឋរស់ខេត្តផ្សេងក្បែរនោះក៏អាចអញ្ជើញមកទទួលការព្យាបាលបានដែរ។
លោកវេជ្ជបណ្ឌិត លន់ ណារ៉ា បង្ហើបថា ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែករបស់លោក នឹងចល័តទៅស្រុកកោះធំ ខេត្តកណ្ដាល ធ្វើការវះកាត់ និងព្យាបាលប្រជាពលរដ្ឋនៅទីនោះដោយឥតគិតថ្លៃ នៅចុងឆ្នាំ២០១៤ បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
