គ្រូពេទ្យឯកទេសផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាមន្ទីរពេទ្យរុស្ស៊ី ជូនដំណឹងថា នៅមន្ទីរពេទ្យនេះ ក្រុមគ្រូពេទ្យភ្នែក នឹងផ្ដល់ការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតបង់ថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី២៤ ដល់ថ្ងៃសុក្រ ទី២៨ ខែតុលា នេះ។
វេជ្ជបណ្ឌិតផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺវេជ្ជបណ្ឌិត ឱ ធីតា មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺសម្រាប់អ្នកមានជំងឺភ្នែកទូទៅ។
កម្មវិធីនេះ ជាកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកមកពីប្រទេសចិន។ សម្ភារៈវះកាត់ភ្នែក និងថ្នាំសង្កូវ គឺក្រុមគ្រូពេទ្យទាំងនេះនាំមកពីប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
