មន្ទីរពេទ្យ​រុស្ស៊ី​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​ពីរ​សប្ដាហ៍

ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (មន្ទីរពេទ្យ​រុស្ស៊ី) ជូន​ដំណឹង​ថា នៅ​មន្ទីរពេទ្យ​នេះ​នឹង​មាន​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ២​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៦ តុលា។

គ្រូពេទ្យ​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ថ្លែង​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ នៅ​សប្ដាហ៍​ទី​១ មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៦ ដល់​ថ្ងៃ​សុក្រ ទី​១០ តុលា។ កម្មវិធី​សប្ដាហ៍​ទី​២ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​១៣ ដល់​ថ្ងៃ​ទី​១៧ តុលា។

អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា ឱ្យ​ដឹង​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ២​សប្ដាហ៍​នេះ គឺ​ជា​កិច្ច​សហការ​រវាង​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ភ្នែក​មក​ពី​ប្រទេស​អូស្ត្រាលី (Australia) ហើយ​មិន​មាន​កំណត់​ចំនួន​អ្នក​ជំងឺ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។