មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅមន្ទីរពេទ្យរុស្សី ប្រកាសពិនិត្យ ព្យាបាល និងវះកាត់ជំងឺបាតភ្នែក ជូនពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ កុម្ភៈនេះ។
សេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះថ្ងៃទី១០ កុម្ភៈ ឲ្យដឹងថា ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺបាតភ្នែក ជូនពលរដ្ឋទូទៅដោយឥតគិតថ្លៃនេះ ដើម្បីកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ។
សេចក្ដីជូនដំណឹងនេះដដែល សង្ឃឹមថា មន្ត្រីរាជការ និងពលរដ្ឋទាំងអស់ ជ្រាបជាដំណឹង និងចូលរួមសហការដើម្បីជួយផ្សព្វផ្សាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
