រដ្ឋាភិបាលនឹងប្រកាសលទ្ធផលបឋមនៃការរកឃើញចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃពុធ ទី២៤ កុម្ភៈ នេះ។
ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បញ្ជាក់កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ថា រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលជាតិបានធ្វើតេស្តឈាមប្រជាពលរដ្ឋប្រមាណ ២៧៩នាក់ ក្នុងនោះមាន ១៤នាក់ មានផ្ទុកមេរោគអេសដ៍ និង ៤នាក់ផ្សេងទៀត សង្ស័យថាមានផ្ទុកមេរោគនេះដែរ ប៉ុន្តែមិនទាន់មានលទ្ធផលផ្លូវការនៅឡើយ៖ «ម្សិលមិញ (២៣ កុម្ភៈ) ថ្ងៃត្រង់ យើងធ្វើតេស្តបាន ២៤១នាក់ រហូតដល់ល្ងាចធ្វើតេសបន្ថែម ២៧៩នាក់ ប៉ុន្តែអត់រកឃើញបន្ថែមទៀតទេ»។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងប្រគល់ការងារធ្វើតេសឈាមនេះ ទៅឲ្យមណ្ឌលសុខភាព ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដើម្បីធ្វើការងារនេះបន្តទៀត។ ស្ថាប័ននេះមិនទាន់អាចបញ្ជាក់បានថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឃុំសំបួរមាស នឹងអាចកើនឡើង ឬក៏យ៉ាងណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
