បទសម្ភាសន៍៖ ជំងឺ​គ្រុន​ឈាម​កើត​ឡើង​ច្រើន​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

ជំងឺ​គ្រុនឈាម គឺ​ជា​ជំងឺ​មួយ​ដែល​ភាគ​ច្រើន​កើត​លើ​កុមារ​តូចៗ នៅ​រដូវវស្សា ចន្លោះ​ពី​ខែ​ឧសភា ដល់​ខែ​តុលា​ ដែល​មាន​ភ្លៀង​ធ្លាក់​បង្ក​ឲ្យ​កើត​មាន​មូស​ច្រើន។ ​តួលេខ​របស់​ក្រសួង​សុខាភិបាល​រយៈ​ពេល ៧​ខែ ក្នុង​ឆ្នាំ​២០១៥ នៅ​ខេត្ត​កំពង់ឆ្នាំង មាន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ចំនួន ១៩៦​ករណី ក្នុង​នោះ​ស្លាប់​ម្នាក់។​

ប៉ុន្តែ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពង់ឆ្នាំង បញ្ជាក់​ថា រយៈ​ពេល ៧​ខែ ដើម​ឆ្នាំ​២០១៥ សេវា​សុខាភិបាល​ក្នុង​ខេត្ដ​ទទួល​បាន​អ្នក​ជំងឺ​គ្រុន​ឈាម​តែ​ចំនួន ៦៦​ករណី ពុំ​មាន​អ្នក​ស្លាប់​ទេ។ ចំនួន​នេះ​បាន​កើន​ឡើង​ច្រើន​បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១៤ ដែល​​មាន ២៤​ករណី និង​គ្មាន​អ្នក​ស្លាប់​ដូច​គ្នា។

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជិន ជេដ្ឋា ជាមួយ​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពង់ឆ្នាំង ស្ដីពី​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។