អង្គការសុខភាពពិភពលោក បានរកឃើញថា ស្ត្រីជាមាតាជាច្រើនបានស្លាប់ដោយសារខ្វះខាតឈាម ដែលមានប្រសិទ្ធភាពក្នុងការជួយសង្គ្រោះជីវិតពួកគេ នៅពេលមានគ្រោះថ្នាក់បាត់បង់ឈាម ជាពិសេសក្នុងពេលសម្រាលកូន។
របាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្នុងមួយឆ្នាំៗមានស្ត្រីជាម្តាយចំនួន ៨០០នាក់ បានស្លាប់ដោយមូលហេតុបាត់បង់ឈាម ស្របពេលដែលខ្វះខាតឈាមដែលមានសុវត្ថិភាពជួយសង្គ្រោះ។
ទាក់ទងបញ្ហានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបង្កើតយុទ្ធនាការមួយ ដោយដាក់ប្រធានបទថា ការបរិច្ចាគឈាមដើម្បីសង្គ្រោះមាតាជាអ្នកផ្តល់កំណើត។ យុទ្ធនាការនេះនឹងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ គឺនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ដែលជាទិវាពិភពលោកនៃអ្នកផ្តល់ឈាម។ ក្នុងយុទ្ធនាការនេះ មជ្ឈមណ្ឌលជាតិ អំពាវនាវអោយសាធារណជន ជាពិសេសយុវជនចូលរួមផ្តល់ឈាម ដែលនឹងធានាការកើនឡើងនៃចំនួនឈាមសុវត្ថិភាពសម្រាប់សង្គ្រោះជីវិតមាតា។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកស្រី សុ ជីវី និងប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង ពីយុទ្ធនាការនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
