សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ មិថុនា ឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងថ្មីមួយទៀត បន្ថែមទៅលើកិច្ចព្រមព្រៀងកន្លងមកលើគម្រោងពង្រីកប្រព័ន្ធទឹកស្អាត។ ហើយពិធីសារនៃកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាង ចៃកា និងក្រសួងសេដ្ឋកិច្ច ដែលមានលោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក អ៊ីសាគិ ហិរ៉ូសិ (Izaki Hiroshi) តំណាងអង្គការ ចៃកា កាលពីថ្ងៃទី២០ មិថុនា។
សេចក្តីប្រកាសព័ត៌មានបន្តថា តាមរយៈគម្រោងនៃការពង្រីកបន្ថែមទៀតនេះ នឹងអាចបង្កើនភាពងាយស្រួលសម្រាប់ពលរដ្ឋក្នុងខេត្តទាំងពីរ គឺខេត្តបាត់ដំបង និងខេត្តកំពង់ចាម តាមរយៈប្រព័ន្ធទឹកស្អាតប្រសើរជាងមុន។
លិខិតឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៩ ពលរដ្ឋក្នុងខេត្តទាំងពីរនេះនឹងទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើនឡើងរហូតដល់ជាង ៨៤%។ តួលេខនេះ បើប្រៀបធៀបក្នុងពេលបច្ចុប្បន្ន អ្នកទទួលបានប្រព័ន្ធទឹកស្អាតរបស់ខេត្តទាំងពីរនេះមានចំនួនត្រឹម ៣០% ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
