ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជ័យជំនះ ឬមន្ទីរពេទ្យខេត្តកណ្ដាល បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានជំងឺភ្នែក មកទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តកណ្ដាល ឲ្យបានរួសរាន់។
លោកវេជ្ជបណ្ឌិត លន់ ម៉ារ៉ា ប្រធានផ្នែកចក្ខុរោគនៃអគារភ្នែកមន្ទីរពេទ្យខេត្តកណ្ដាល មានប្រសាសន៍នៅថ្ងៃទី២៤ ធ្នូ ថា មន្ទីរពេទ្យខេត្តកណ្ដាល បើកយុទ្ធនាការវះកាត់ថង់ទឹកភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៣ ដោយឥតគិតថ្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
