ព្រះសង្ឃចំនួន ២២អង្គក្នុងចំណោម ៣២អង្គ ដែលបានឆាន់ផ្លែឪឡឹកនៅវត្តកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២១ ធ្នូ ពេលនេះបានពុលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតូច លោក ជា សារិទ្ធ មានប្រសាសន៍ថា ព្រះសង្ឃទាំងអស់អង្គនោះបានឆាន់ផ្លែឪឡឹកចំនួន ៨ផ្លែរួមគ្នា ដែលពុទ្ធបរិស័ទចំណុះជើងវត្តនាំយកទៅប្រគេន។ លុះដល់រសៀលថ្ងៃដដែល ស្រាប់តែមានអាការៈរាក និងក្អួតចង្អោរជាបន្តបន្ទាប់តែម្ដង៖ «តាមការសាកសួរ ព្រះអង្គឆាន់បង្អែមផ្លែឪឡឹករួមគ្នានៅម៉ោង ១១ថ្ងៃ ហើយចាប់ផ្ដើមពុលនៅម៉ោង ៥រសៀល»។
លោក ជា សារិទ្ធ បញ្ជាក់ថា ព្រះសង្ឃដែលមានអាការៈពុលធ្ងន់ធ្ងរចំនួន ៧អង្គ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
