ព្រះសង្ឃចំនួន ១១អង្គក្នុងចំណោម ១៥អង្គ និងក្មេងវត្តម្នាក់ បានចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីពុលភេសជ្ជៈ នៅវត្តស្រះឈូក ឃុំភ្នំលៀប កាលពីយប់ថ្ងៃទី២០ ខែកញ្ញា។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំលៀប លោក ក្រូច ហាក់ មានប្រសាសន៍ថា ព្រះសង្ឃ និងសិស្សវត្តបានឆាន់ភេសជ្ជៈ អឹម១៥០ (M150) ហើយប្រមាណកន្លះម៉ោងក្រោយមកបានឆាន់ស្ករគ្រាប់ដែលញាតិញោមប្រគេន ហើយមួយស្របក់ក្រោយមកស្រាប់តែមានអាការៈក្អួតចង្អោរតែម្ដង៖ «លោកដែលមិនបានឆាន់ក៏ភ័យរត់ទៅទួងស្គរទាំងយប់ ហើយអ្នកស្រុកបានចេញមកមើលក្នុងវត្តក៏ឃើញលោកពុលចង្ហាន់ ហើយក៏នាំគ្នាហៅរថយន្តដឹកព្រះអង្គទៅមន្ទីរពេទ្យព្រះនេត្រព្រះ ទាំងយប់តែម្ដង»។
លោកបន្ថែមថា ព្រះសង្ឃ ៤អង្គ មានអាការៈធ្ងន់ធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែក ស្រុកព្រះនេត្រព្រះ ២អង្គ និងនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២អង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
