កម្មករ​រោងចក្រ​កាត់ដេរ​ជាង​១០០​នាក់​នៅ​តាកែវ​ដួល​សន្លប់

ដោយ ហេង សកល
2017-12-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
Photo: RFA

កម្មករ​រោងចក្រ​កាត់ដេរ JD & Toyoshima នៅ​ខេត្ត​តាកែវ ចំនួន​ជាង ១០០​នាក់ បាន​ដួល​សន្លប់​ដោយសារ​ការពុល​ចំហាយ​ថ្នាំ​សម្លាប់​សត្វល្អិត។ នេះ​ជា​ការ​ពុល​លើក​ទី​២ ហើយ​បណ្ដាល​មក​ពី​ចំហាយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

ប្រធាន​សភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​ដោយសារ​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

​ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ កម្មករ​រង​របួស​ស្រាល់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​កម្មករ​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថា មាន​កម្មករ​ណា​ម្នាក់​​រងគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នៅ​ឡើយ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា លោក ជា មុនី បាន​ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដែរ​ថា រឿង​កម្មករ​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​ជា​រឿង​ដដែលៗ ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ​មិន​មាន​វិធានការ​អប់រំ​ណែនាំ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បង្ការ​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើយ។ ​លោក​បញ្ជាក់​បន្ថែម​ថា កម្មករ​ដួល​សន្លប់​នេះ​ដោយសារ​តែ​កម្មករ​មាន​សុខភាព​ខ្សោយ​ផង​ដែរ។

​កាល​ពី​ខែ​វិច្ឆិកា កម្មករ​រោងចក្រ​កាត់​ដេរ លី ឈាន នៅ​ខេត្ត​កំពង់ធំ ចំនួន ២៧​នាក់ ក៏​បាន​ដួល​សន្លប់​ដោយសារ​ការ​ពុល​ចំហាយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​រោងចក្រ បាន​បាញ់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដែល​ស៊ី​ស្រូវ ហើយ​បាន​សាយ​ភាយ​ក្លិន​ថ្នាំ​នោះ​ចូល​ទៅ​ក្នុង​រោងចក្រ​បណ្ដាល​ឱ្យ​កម្មករ​ពុល​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គួរអោយអាសូរ កូនខ្មែរ ដែលមានជនល្មោភអំណាច ហ៑ុន សែន មិនខ្វល់ពីសុខទុក្ខ ប្រជាពលរដ្ឋ គឹតខ្វល់តែពីរឿងអំណាចរបស់ខ្លួន ..

Dec 07, 2017 03:02 AM

គេហទំព័រ​ទាំងមូល