មន្ទីរពេទ្យ​កុមារ​ជាតិ​ទទួល​វះកាត់​កុមារ​មាត់​ឆែប​មិន​គិត​ថ្លៃ

2012-02-15

មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ប្រកាស​ជា​សាធារណៈ អំពី​ការ​ជួយ​ព្យាបាល និង​វះ​កាត់​មាត់​ឆែប​ដល់​កុមារ​ដោយ​មិន​គិត​ថ្លៃ ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​កំណត់​ថ្ងៃ​ឈប់​ឡើយ។

អនុ​ប្រធាន​ផ្នែក​វះ​កាត់​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ វេជ្ជបណ្ឌិត ឡុង វណ្ណា បាន​ថ្លែង​ថា មន្ទីរពេទ្យ​នេះ ​មាន​អាគារ​សំរាប់​វះ​កាត់​កុមារ​មាត់​ឆែប​ដោយ​មិន​គិត​ប្រាក់ ទាំង​ថ្លៃ​វះ​កាត់ ព្យាបាល និង​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ។ លោក​ថា កុមារ​ឆែប​មាត់​ដែល​អាច​វះ​កាត់​បាន​ល្អ គឺ​ចាប់​ពី​កើត​រហូត​អាយុ ១​ខែ។

លោក​ឲ្យ​ដឹង​ថា ការ​ផ្ដល់​សេវា​វះ​កាត់ និង​ព្យាបាល​ដោយ​មិន​យក​ប្រាក់​កម្រៃ​អាច​ដំណើរ​ការ​ទៅ​បាន​នេះ គឺ​មាន​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស​ជួយ​ផ្ដល់​ថវិកា និង​សម្ភារៈ​មួយ​ចំនួន ដើម្បី​ជួយ​កុមារ​ទាំង​ឡាយ​ដែល​កើត​បញ្ហា​មាត់​ឆែប​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​មុខ​មាត់​ស្អាត។

ក្នុង​ឆ្នាំ​២០១២ គិត​មក​ដល់​ថ្ងៃ​១៥ ខែ​កុម្ភៈ មន្ទីរពេទ្យ​នេះ​បាន​វះ​កាត់​កុមារ​ឆែប​មាត់ និង​ព្យាបាល​មិន​គិត​ប្រាក់​ជាង ១០០​នាក់​ហើយ។ ការ​ជួយ​ព្យាបាល​មិន​គិត​ប្រាក់​ចំពោះ​បញ្ហា​កុមារ​ឆែប​មាត់​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រារព្ធ​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ លោក​បន្ថែម​ថា ប្រសិន​បើ​ពលរដ្ឋ​​ដែល​ចង់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​ការ​វះ​កាត់​មាត់​ឆែប​មិន​យក​ប្រាក់ សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០១២ ៦៦ ៧៤ ៣៤ និង ០១៧ ៩៨ ៩៦ ៩១ ឬ អាច​ចូល​ទៅ​ក្នុង​អគារ​វះ​កាត់​នោះ​ដោយ​ផ្ទាល់ ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទី​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​នៅ​កំពង់ស្ពឺ​បារម្ភ​ពី​ជំងឺ​ឆ្លង​រាតត្បាត

ថ្នាំ​បង្ការ​មេរោគ​អេដស៍​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ

សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ស្អាត

ជំងឺ​ចម្លែក​នៅ​តាកែវ គ្រូពេទ្យ​ប៉ាន់ស្មាន​ជា​ជំងឺ ឈីគុនហ្គុនយ៉ា

ជំងឺ​ឈឺ​ឆ្អឹង​ខ្នង

អ្នក​ភូមិ​នៅ​តាកែវ​កើត​ជំងឺ​រាតត្បាត

ក្រសួង​សុខាភិបាល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនឈាម

ពលរដ្ឋ​នៅ​រតនគិរី​​ជាង​៤​ពាន់​គ្រួសារ​មិន​បាន​ទទួល​មុង​សុវត្ថិភាព

មន្ត្រី​សុខាភិបាល៖ ជំងឺ​គ្រុនឈាម​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន

ពលរដ្ឋ​នៅ​កំពង់ធំ​រាប់​រយ​នាក់​កើត​ជំងឺ​រាក ក្អួត




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org