បាតុកម្មនេះដឹកនាំដោយលោក សម រង្ស៊ី ប្រធានគណបក្សជាតិខ្មែរ នៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ សេចក្ដីថ្លែងការណ៍ថារាជរដ្ឋាភិបាលមិនបានព្យាយាមសោះ ក្នុងរយៈពេល ១៥ឆ្នាំ ដើម្បីនាំខ្លួនជនល្មើសផ្តន្ទាទោស ចំពោះអំពើបង្ហូរឈាមនោះ។
អង្គការនេះបានជំរុញឲ្យការិយាល័យភ្នាក់ងារស៊ើបអង្កេតអាមេរិកាំង FBI បន្តការងារ ដើម្បីបញ្ចប់ការស៊ើបអង្កេតនោះឲ្យបានឆាប់ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ ១៦នាក់ស្លាប់ និង១៥០នាក់របួសនាពេលនោះ។
លោក Brad Adams នាយកកម្មវិធីផ្នែកកិច្ចការអាស៊ីថ្លែងថា ភស្តុតាងដ៏ច្រើនម្ល៉ឹងៗ ពាក់ព័ន្ធនឹងការរួមដៃពីរដ្ឋាភិបាលនោះ មានន័យថា ការស៊ើបអង្កេតពីរដ្ឋអំណាច នឹងមិនអាចធ្វើទៅបានទេ បើសិនជាប្រទេសម្ចាស់ជំនួយមិនដាក់លក្ខខណ្ឌទាក់ទងនឹងរឿងនោះទេ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
