សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។

មតិ​របស់​អ្នក​អាន​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ជុំវិញ​រឿង​ព្រៃ​ឈើ​និង​សិទ្ធិ​មនុស្ស

អំឡុង​ពេល​ពាក់​កណ្ដាល​ខែ​ឧសភា នេះ មាន​ព្រឹត្តិការណ៍​ពីរ​សំខាន់ ដែល​ទាក់ទាញ​អារម្មណ៍​លោក​អ្នក​នាង​អ្នក​ស្ដាប់ និង​អាន​គេហទំព័រ​វិទ្យុ​អាស៊ីសេរី យ៉ាង​ខ្លាំង គឺ​សេចក្ដី​រាយការណ៍​អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) និង​សេចក្ដី​រាយការណ៍​អំពី​និស្សិត​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ប្រតិកម្ម​ទៅ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។