អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បន្តសាកសួរមន្ត្រីសិទ្ធិមនុស្សចំនួន ៦នាក់ នៅថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
មន្ត្រីសិទ្ធិមនុស្សដែលត្រូវសាកសួរនៅព្រឹកនេះ រួមមានអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ និងមន្ត្រីសមាគមអាដហុក អ្នកស្រី លឹម មុនី។
ចំណែកមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ទាំងបីនាក់រួមមានលោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោក នី សុខា ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅសាកសួរបន្តទៀត។ កាលពីថ្ងៃទី២៧ មេសា អ្នកទាំង៣ ត្រូវបានអង្គភាពនេះ សាកសួរពេញមួយថ្ងៃ តាំងពីព្រលឹម ដល់យប់អាធ្រាត្រ ទើបអនុញ្ញាតត្រឡប់មកវិញ។
ប្រធានសមាគមអាដហុក លោក ធន សារាយ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីម៉ោងជាង ១០យប់ថ្ងៃទី២៧ មេសា ថា អង្គភាពប្រឆាំងអំពើពុករលួយបានអនុញ្ញាតឲ្យបុគ្គលិករបស់លោក ៣រូបនេះ ឲ្យត្រឡប់ទៅផ្ទះជាបណ្ដោះអាសន្នសិន ហើយពួកគេនឹងចូលខ្លួនមកឲ្យអង្គភាពនេះបន្តនីតិវិធីនៅថ្ងៃនេះទៀត៖ «គាត់ថា ឲ្យចេញយប់ហ្នឹង ហើយឲ្យមកវិញ នៅម៉ោង ៨ព្រឹក ខ្ញុំដឹងតែប៉ុណ្ណឹង»។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។