សមាជិក​សភា​អាស៊ាន​ព្រមាន​ថា​ប្រព័ន្ធ​នយោបាយ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ

ដោយ ឡេង ម៉ាលី
2017-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។
Photo courtesy of APHR

សមាជិក​សភា​អាស៊ាន​មួយ​ក្រុម​ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ដោយ​ព្រមាន​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។ មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដែល​ចេញ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»

របាយការណ៍​នេះ​ចេញ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មួយ​ក្រុម​ដែល​រួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា​កាល​ពី​ពេល​ថ្មីៗ រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​នេះ ថ្លែង​ថា នេះ​ជា​សំឡេង​របស់​អាស៊ាន​អំពី​ភាព​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «វា​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​មាន​សំឡេង​អាស៊ាន​ក្នុង​ការ​ជជែក​អំពី​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មាន​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត​សំដៅ​ទៅ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ អ្នក​ការពារ​សិទ្ធិ​មនុស្ស ព្រម​ទាំង​បណ្ដា​ក្រុម និង​អង្គការ​ដែល​ព្យាយាម​ការពារ​សិទ្ធិ​របស់​ពួក​គេ ដូចជា​សិទ្ធិ​ដីធ្លី​ជាដើម។ ខ្ញុំ​បាន​និយាយ​ថា ក្នុង​កម្រិត​នេះ កម្ពុជា កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​របៀប​ដឹកនាំ​របស់​លោក ស៊ូ ហាតូ នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឬ​ក៏​ស្រដៀង​នឹង​របៀប​ដឹកនាំ​ដែល​មាន​គណបក្ស​តែ​មួយ ដូច​យើង​ឃើញ​មាន​នៅ​ប្រទេស​វៀតណាម និង​ឡាវ អ៊ីចឹង។ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ពោល​គឺ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ ប្រសិន​បើ​មេ​ដឹកនាំ​នៃ​គណបក្ស​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស។ វា​ជា​រឿង​អាក្រក់​ណាស់​ដែល​កម្ពុជា មក​ចម្លង​យក​របៀប​ដឹកនាំ​បែប​យោធា​កាល​ពី​មុន​ពី​ទីនេះ​ទៅ​ប្រើ​នៅ​ប្រទេស​របស់​ខ្លួន»

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ដែល​មាន​លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន មាន​អតីត​ព្រឹទ្ធសភា​ថៃ លោក ក្រៃសាក់ ឈុនហាវ៉ាន់ (Kraisak Choonhavan) ជា​សមាជិក​ក្រុមប្រឹក្សា និង​មាន​តំណាងរាស្ត្រ​ហ្វីលីពីន លោក តូម៉ាស៊ីតូ វីឡរីន (Tomasito Villarin) ជា​សមាជិក បាន​ចាត់​ទុក​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ ដែល​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ​ស្រាប់។

របាយការណ៍​នេះ​ក៏​ផ្ដោត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ជា​ការ​ផ្ដល់​អំណាច​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ ឲ្យ​អាច​ព្យួរ ឬ​រំលាយ​គណបក្ស​ណា​មួយ​បាន។ ការ​វាយ​ប្រហារ​បែប​នេះ គឺ​ជា​បរិបទ​បង្ក្រាប​ថ្មី និង​រីក​ធំ​លើ​អ្នក​ប្រឆាំង ហើយ​មាន​គោលដៅ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ជីវិត​ពលរដ្ឋ​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ការ​កើន​ឡើង​ការ​គំរាម​កំហែង​សមាជិក​សភា​ផ្សេង​ទៀត​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ដែរ។ របាយការណ៍​បន្ត​ថា វាយ​ដំ​សមាជិក​សភា សង្គម​ស៊ីវិល និង​រិះគន់​រដ្ឋាភិបាល គឺ​ជា​កិច្ច​ខិតខំ​ទប់ស្កាត់​មិន​មាន​អ្នក​និយាយ​ប្រឆាំង​រដ្ឋាភិបាល។ សកម្មភាព​នេះ នាំ​អន្តរាយ​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ ហើយ​ក៏​អាច​នាំ​កម្ពុជា ទៅ​រក​ប្រទេស​ឯក​បក្ស។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ជា​ការ​វាយ​ប្រហារ​នយោបាយ និង​ប្រជាធិបតេយ្យ​កម្ពុជា ហើយ​ប្រមាថ​ឧត្ដម​គតិ​របស់​សមាជិក​ប្រទេស​អាស៊ាន ដែល​ឈរ​លើ​ការ​មិន​ជ្រៀតជ្រែក​គ្នា៖ «គឺ​គាត់​គ្រាន់​តែ​ជា​អាយ៉ង​របស់​ក្រុម​នយោបាយ​មួយ​ក្រុម ដែល​កំពុង​តែ​យក​ពាក្យ​ដែល​មិន​មាន​ន័យ​នៅ​ក្នុង​ច្បាប់​កម្ពុជា គឺ​យុត្តិធម៌ ហើយ​និង​សេរី មក​ប្រើប្រាស់​គ្រាន់​តែ​ជា​ប្រព័ន្ធ​នៃ​យុទ្ធនាការ​ឃោសនា​ទេ។ កម្ពុជា គឺ​យើង​ធ្វើ​ទៅ​តាម​ច្បាប់​បោះឆ្នោត ដែល​កម្ពុជា មាន ហើយ​ការ​បោះឆ្នោត​កម្ពុជា តែងតែ​ធ្វើ​ឡើង​ទៀងទាត់ ហើយ​ទៅ​តាម​អ្វី​ដែល​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​គ្មាន​អ្វី​មក​លូកលាន់​នៅ​ក្នុង​ដែន​អធិបតី ហើយ​និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា នោះ​ទេ ហើយ​យើង​ឃើញ​ពហុ​បក្ស​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា កម្ពុជា ហ្នឹង​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​ជាពិសេស ក្រុម​ដែល​កំពុង​តែ​លើក​ឡើង​ហ្នឹង​ឯង»

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) គឺ​ជា​កម្លាំង​អន្តរាគមន៍​សិទ្ធិ​មនុស្ស​មួយ​នៃ​សមាជិក និង​អតីត​សមាជិក​សភា ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន និង​តាម​មធ្យោបាយ​កែលំអ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​រើសអើង ដើម្បី​លើក​កម្ពស់​សេរីភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទូទាំង​តំបន់។ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស គាំទ្រ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ដំណោះស្រាយ​និរន្តរភាព ដែល​បង្កើន​សម្ពាធ​រដ្ឋាភិបាល និង​ស្ថាប័ន​នានា ដើម្បី​ឲ្យ​ធានា​ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លើក​ស្ទួយ និង​អនុវត្ត​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

NEM MEX

ពី ​នេម មេច ) (Paris, France


​​​ សមាជិកសភាអាស៊ាន ធ្វើការព្រមាន ហើយបន្ទាប់ទៅមុខទៀត
​​ តើនិងធ្វីអីទៀត ? ៕

Mar 26, 2017 12:57 AM

Shame on them...stupidy...

What's a differences between EU's union parliament members and to Asian's parliament members?,particular in EU's union members when some of their member"country"getting trouble...there EU's members will intervention to help their member problems rather standing on the sideline and look their member suffering.But look at Asian's union members when some of their member getting trouble"country",or problems...there just closed their eyes or standing on the sideline and watch their member's suffered.Because,the Asian union members rules...forbidden to any its member"country"not to get involve or intervention to its member problems"leave it alone...shame on them...and stupid rule"

Mar 23, 2017 11:10 AM

អ្នក​អាន​អនាមិក

ម៉្តេចចេះតែប្រកែកមិនទទួលស្គាល់ពីអ្វីដែលមនុស្សទូទៅទាំងជាតិនិង
អន្តរជាតិគេបានឃើញ?​ ម៉្តេចមិនគិតមើលសិនថាតើគេនិយាយហ្នឹង
តិចពិតទៅ? អោយតែនិយាយពីអ្វីដែលខ្លួនធ្វើមិនត្រូវគឺប្រកែកនិង
ចោទគេភ្លាម។ អ្វីដែលខ្លួនបានធ្វើនិងកំពុងតែធ្វើគឺមិនចូលក្នុងស្រង់ដាដែលមនុស្សទូទៅទទួលយកបាន។ ម៉្តេចមិនឆ្ងល់ផងថាតើមាន
ប្រយោជន៍អ្វីសំរាប់គេនិយាយរឿងមិនពិតរបស់ខ្មែរនោះ?សរសើរអើយៗតែខ្លួនឯងចូរចាំណាខ្មែរជាប្រទេសដែលរដ្ឋាភិបាលដើរតែសុំទាននិងខ្ចីបុលគេនិងយកលុយទាំងនោះមកធ្វើមានបានតែក្រុមមនុស្សមួយ
ក្តាប់តូចដោយអោយប្រជាជនជាអ្នកសងបំណុលគេតកូនតចៅ។

Mar 20, 2017 10:18 PM

អ្នក​អាន​អនាមិក


ផៃ ស៊ីផាន មានចេះអៀនខ្មាស់បន្តិចទេពេលបើកមាត់ដ៍ស្អុយហើយក្រលាស់អណ្តាតដូច្នេះ?

ប្រទេសកម្ពុជាប្រសើរជាងប្រទេសនៅអាស៊ាន? ប្រហែលភ្នែកខ្វាក់ដូចចៅហ្វាយដែរហើយបានជាមិនឃើញ។ យួនកំពុងប្លន់ដីទាំងថ្ងៃ រាស្ត្រចំណាកស្រុករាប់សែននាក់ ព្រៃឈើយួនកាប់ខ្ទិចគ្មានសល់ ខ្សាច់បូមទៅឲ្យប្រទេសអាស៊ាន ប្រាក់បានមកពីប្រាសាទអង្គរចូលដៃយួន ប្រជារាស្ត្រអស់ដីអស់ផ្ទះយួនហូរចូលដូចទឹក ជីវភាពរាស្ត្រតោកយ៉ាក ពលរដ្ឋគ្មានសិទ្ធបញ្ចេញមតិ ផៃ ស៊ីផាន កំពុងញុះញង់ខ្មែរ គ្រាន់តែលើឧទាហរណ៍ខ្លះៗ នៅហ៊ានអួតថាគ្រាន់បើជាងគេ?

ពាក្យសំដីរបៀបហ្នឹងតើឲ្យមនុស្សគេគោរពម៉េចទៅ? និយាយឲ្យតែរួច ចូលចិត្តណាស់ ពាក្យ “ច្រានចោល” ពាក្យ “វាយប្រហារ” អ្នកណាគេទៅវាយប្រហាររដ្ឋាភិបាល ផៃ ស៊ីផាន បើគេបញ្ចេញការពិត? រដ្ឋាភិបាល ផៃ ស៊ី ផាន ចូលចិត្តច្រានចោលការពិតមែនទេ? មែនតែរដ្ឋាភិបាល ផៃ ស៊ីផាន ទេដែវាប្រហារទៅលើតំណាងរាស្រ្តស្របច្បាប់ ល្មមគិតខ្លះផងមុននឹងនិយាយ។

Mar 20, 2017 09:04 PM

គេហទំព័រ​ទាំងមូល