អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ

ដោយ អាស៊ីសេរី
2017-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ប្រតិកម្ម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ដែល​ពុំ​ឲ្យ​មាន​ការ​រិះគន់​ទាល់​តែ​សោះ។

នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក លោក ហ្យេម ហ្គូម៉េ (James Gomez) បាន​អះអាង​កាល​ពី​ថ្ងៃ​សុក្រ ទី៦ ខែ​តុលា ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ មុន​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ក្ដោបក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​របស់​លោក ហ៊ុន សែន និង​ការ​បង្កើន​សកម្មភាព​បង្ក្រាប​គ្រប់​បែបយ៉ាង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក James Gomez បន្ត​ថា សហគមន៍​អន្តរជាតិ មិន​អាច​នៅ​ស្ងៀម ដោយ​គ្រាន់​តែ​ក្រឡេក​មើល​ស្ថានការណ៍ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ ប្រទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយ ត្រូវ​ដាក់​គំនាប ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុមប្រឆាំង និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មានតែប្រទេសប្រជាធិបតេយ្យដែលជាមិត្តពលរដ្ឋកម្ពុជាទេ ដែលយើងកំពុងដង្ហើយហៅ។ សូមជួយពួកយើងផង។

Oct 07, 2017 08:35 AM

អ្នក​អាន​អនាមិក

Hun Sen is having a big problem now. but don't forget to prepare if it does not go in your favor. CNRP will live Hun Sen will pop like a boon in a blink of eyes. Hun Sen is using the same strategy but it will not work at this time.

Oct 07, 2017 02:07 AM

គេហទំព័រ​ទាំងមូល