អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាត់ទុកការផ្តន្ទាទោសស្ត្រីសកម្មជនបឹងកក់ ៤រូប កាលពីថ្ងៃទី១៩ ខែកញ្ញា ថាជាការយកប្រព័ន្ធតុលាការមកធ្វើឡប់ឡែដើម្បីធ្វើទុក្ខបុកម្នេញលើអ្នកតវ៉ាសិទ្ធិលំនៅឋាន។
សេចក្ដីថ្លែងការណ៍ផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ចាត់ទុកថា ការផ្ដន្ទាទោសនេះកាន់តែបង្កើតឲ្យមានបញ្ហាច្រើនឡើង បន្ថែមលើបញ្ហាដែលមានស្រាប់ពាក់ព័ន្ធនឹងភាពគ្មានឯករាជ្យ និងភាពខ្វះសុចរិតភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។ អ្នកស្រី ហេង មុំ ទេព វន្នី គង់ ចន្ថា និង បូ ឆវី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៦ខែ ពាក់ព័ន្ធនឹងរឿងក្តីដែលកប់បាត់ទុកតាំងពី ៥ឆ្នាំមុន។
ករណីនេះត្រូវបានតុលាការគាស់កកាយមកវិញ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមបង្កើនការធ្វើទុក្ខបុកម្នេញ និងបង្ក្រាបលើមន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។