សេចក្តីប្រកាសព័ត៌មានរួមមួយរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នៅថ្ងៃទី៤ ខែឧសភា សហភាពអឺរ៉ុប អំពាវនាវឲ្យមានការដោះលែងសង្គមស៊ីវិលដែលកំពុងឃាត់ខ្លួន។
មុននឹងសហភាពអឺរ៉ុប ចេញសេចក្តីព័ត៌មាននេះ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី៩ ដោយកិច្ចប្រជុំនោះមានការចូលរួមពីក្រសួងការបរទេស និងអនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប លោក អ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO)។
សហភាពអឺរ៉ុប លើកឡើងនូវការព្រួយបារម្ភអំពីឯករាជភាពរបស់តុលាការកម្ពុជា និងភាពត្រឹមត្រូវនៃការអនុវត្តច្បាប់។
ម្ចាស់ជំនួយដ៏ធំរបស់ប្រទេសកម្ពុជា មួយនេះ ស្នើទៅរដ្ឋាភិបាល បង្កើត និងរក្សាបរិយាកាសដែលគណបក្សនយោបាយទាំងអស់ និងសង្គមស៊ីវិល អាចដំណើរការដោយសេរី និងគ្មានការភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
