FIDH៖​ ថ្កោល​ទោស​ការ​បង្រ្កាប​​របស់​រដ្ឋាភិបាល​ទៅ​លើ​កម្មករ

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ រួម​មាន​សមាគម​អាដហុក​ លីកាដូ​ និង​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ កាល​ពី​ថ្ងៃ​​ច័ន្ទ​ ទី៦ ​មករា​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ ថ្កោល​ទោស​ការ​ប្រើ​អំពើ​ហិង្សា​​បាញ់​បង្ក្រាប​បាតុករ​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​គំរាម​កំហែង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​។

ប្រធាន​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (FIDH)​ លោក​ ការ៉ីម​ ឡាហ៊ីតជី​ (Karim Lahidji)​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ គូស​បញ្ជាក់​ថា​ ការ​បាញ់​សម្លាប់​បាតុករ​ ដោយ​កង​កម្លាំង​អាជ្ញាធរ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ប្រើ​ប្រាស់​វិធី​ចរចា​ជា​​ជាង​ការ​ប្រើ​កាំ​ភ្លើង​និង​ដំបង​ ដើម្បី​ដោះស្រាយ​សំណើ​របស់​កម្មករ​ និង​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕