Freedom House ចាត់​ថ្នាក់​កម្ពុជា​ថា​មិន​មាន​សេរីភាព​ផ្នែក​សិទ្ធិ​នយោបាយ​និង​សេរីភាព​ពលរដ្ឋ

ដោយ យាង សុជាមេត្តា
2016-01-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
២៨-មករា-២០១៦៖ ផែនទី​បង្ហាញ​ពី​ចំណាត់​ថ្នាក់​សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦ របស់​អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) សិក្សា​ទៅ​លើ​កត្តា​សំខាន់​បំផុត​ចំនួន​ពីរ គឺ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​របស់​ប្រជាជន​ក្នុង​ប្រទេស​ជិត​២០០។ Screenshot from freedomhouse.org
២៨-មករា-២០១៦៖ ផែនទី​បង្ហាញ​ពី​ចំណាត់​ថ្នាក់​សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦ របស់​អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) សិក្សា​ទៅ​លើ​កត្តា​សំខាន់​បំផុត​ចំនួន​ពីរ គឺ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​របស់​ប្រជាជន​ក្នុង​ប្រទេស​ជិត​២០០។ Screenshot from freedomhouse.org
Screenshot from freedomhouse.org

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហ្វ្រីដឹម ហៅស៍ (Freedom House) ចំណាត់​ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​មិន​មាន​សេរីភាព។ ចំណាត់​ថ្នាក់​នេះ បង្ហាញ​ថា សេរីភាព​នៅ​កម្ពុជា មិន​មាន​ភាព​ប្រសើរ​ឡើយ បើ​ធៀប​ទៅ​នឹង​ចំណាត់​ថ្នាក់​ដែល ហ្វ្រីដឹម ហៅស៍ ផ្តល់​ឲ្យ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥។

របាយការណ៍​មាន​ចំណង​ជើង​ថា សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ ហ្វ្រីដឹម ហៅស៍ នៅ​ខែ​មករា នេះ បាន​សិក្សា​ទៅ​លើ​កត្តា​សំខាន់​បំផុត​ចំនួន​ពីរ គឺ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​របស់​ប្រជាជន​ក្នុង​ប្រទេស​ជិត​២០០។

របាយការណ៍​បង្ហាញ​ថា កម្ពុជា ទទួល​បាន​ពិន្ទុ​ចំនួន​៣២ ក្នុង​ចំណោម​ពិន្ទុ​សរុប​១០០។ ពិន្ទុ​នេះ​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា មិន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រតិបត្តិ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ឡើយ។ ចំណាត់​ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​៥០ លើ​ពិភពលោក ដែល​មិន​មាន​សេរីភាព​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

ក្រៅ​ពី​ផ្តល់​ពិន្ទុ​ទៅ​លើ​សេរីភាព​ជាទូទៅ ហ្វ្រីដឹម ហៅស៍ ក៏​បាន​ផ្តល់​ពិន្ទុ​ទៅ​លើ​កត្តា​នីមួយៗ ដោយ​ឲ្យ​ពិន្ទុ​ពី ១ ដល់ ៧។ ពិន្ទុ ១ មាន​ន័យ​ថា មាន​សេរីភាព​ពេញលេញ ហើយ ៧ មាន​ន័យ​ថា មិន​មាន​សេរីភាព​ទាល់​តែ​សោះ។ ត្រង់​ចំណុច​នេះ កម្ពុជា ទទួល​បាន​ពិន្ទុ​ចំនួន​៦ ក្នុង​ផ្នែក​សិទ្ធិ​នយោបាយ និង ៥​ពិន្ទុ​ក្នុង​ផ្នែក​សេរីភាព​ពលរដ្ឋ។ ពិន្ទុ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ពិន្ទុ​ដែល​កម្ពុជា ទទួល​បាន​នៅ​ក្នុង​របាយការណ៍​របស់ ហ្វ្រីដឹម ហៅស៍ កាល​ពី​ឆ្នាំ​២០១៥។

បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​សមាគម​អាស៊ាន កម្ពុជា មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​ប្រទេស​ឡាវ (Lao) ប្រទេស​វៀតណាម (Vietnam) និង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ស្មើ​គ្នា​ទៅ​នឹង​ប្រទេស​ថៃ (Thailand) ប៉ុន្តែ​អាក្រក់​ជាង​ប្រទេស​ហ្វីលីពីន (Philippines) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) និង​ប្រទេស​ម៉ាឡេស៊ី (Malaysia)។ ដោយឡែក​ប្រទេស​សិង្ហបុរី (Singapore) និង​ប្រ៊ុយណេ (Brunei) មិន​មាន​ក្នុង​របាយការណ៍​សិក្សា​ឡើយ។

ការ​ចេញ​ផ្សាយ​របាយការណ៍​របស់ ហ្វ្រីដឹម ហៅស៍ ជួន​ចំ​ពេល​ដែល​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខែ​មករា នេះ វាយ​តម្លៃ​ពុំ​សូវ​ល្អ​ពី​ស្ថានភាព​នានា​នៅ​កម្ពុជា ក្នុង​នោះ​មាន​តាំង​ពី​អំពើ​ពុក​រលួយ ការ​ធ្លាក់​ចុះ​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ការ​ដឹក​នាំ​បែប​ផ្តាច់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ជាដើម។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​បក្ស​កាន់​អំណាច ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​របាយការណ៍​ទាំងអស់​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​របស់ ហ្វ្រីដឹម ហៅស៍ ពេល​នេះ គឺ​ផ្ទុយ​ពី​ភាព​ជាក់ស្តែង​នៃ​ស្ថានភាព​សង្គម​កម្ពុជា។ លោក សុខ ឥសាន ចាត់​ទុក​ការ​វាយ​តម្លៃ​របស់​អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក មួយ​នេះ ថា​ជា​ចេតនា​បង្ក​អរិភាព ឬ​ទំនាស់​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា៖ «សិទ្ធិ​នយោបាយ ឥឡូវ​សួរ​ថា នៅ​កម្ពុជា មាន​គណបក្ស​នយោបាយ​ប៉ុន្មាន ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ទូលំទូលាយ​យ៉ាង​ណា​ក្នុង​ការ​ជឿជាក់ និង​ដើរ​តាម​គណបក្ស​នយោបាយ​ដែល​មាន​អាទិភាព​នៅ​កម្ពុជា។ សព្វថ្ងៃ គណបក្ស​នយោបាយ​មាន​ជាង ៥០​គណបក្ស ហើយ​បង្កើត​ថ្មី ៧ ទៅ ៨​គណបក្ស​ទៀត។ យើង​ថា​អត់​មាន​សិទ្ធិ​នយោបាយ​ម៉េច។ ទី​២ ចំពោះ​គណបក្ស​នយោបាយ លោក​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​ស្រប​តាម​គោលការណ៍​ច្បាប់»

ក្រៅ​តែ​ពី​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​ទូទៅ​របស់​ប្រទេស​នៅ​លើ​សកលលោក ដោយ​ផ្អែក​លើ​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ អង្គការ ហ្វ្រីដឹម ហៅស៍ ក៏​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) នៅ​ក្នុង​ប្រទេស​នីមួយៗ​ផង​ដែរ។

កាល​ពី​ឆ្នាំ​២០១៥ ហ្វ្រីដឹម ហៅស៍ បាន​ចំណាត់​ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​មិន​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន និង​មាន​សេរីភាព​តិចតួច​ក្នុង​ផ្នែក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មានតែពួក កេងប្រវ័ញសម្បត្តិជាតិ យកទៅធ្វើមានបានមួយក្រុម ដេកស៊ី លើគំនរទុក្ខអ្នកដទៃ ទើបវា សប្បាយ !

Jan 29, 2016 03:51 AM

អ្នក​អាន​អនាមិក

មានអ្នកខ្លះ បន្ទោសអាស៊ីសេរីទៅវិញ អង្គការអន្តរជាតិ Freedom House ថាទេ។

Jan 28, 2016 11:50 PM

អ្នក​អាន​អនាមិក

ហ្វ្រីដុំហាវ សូមទោសចំពោះចំណាត់ថ្នាក់របស់លោក តែត្រូវដំបង​លោក សុខឥសាន ហើយពេលនេះ មែនលោកនិយាយខុសៗ​ទាំង​ស្រុងតែម្តង ប្រទេសណាមិនដឹងទេ យុគណាមិនដឹងទេ យុកអាពត​មិនដឹងទេ តែយុកតេជោសែននេះ និយាយពីសិទ្ធសេរីភាពវិញគឺ​វា​ហូរហៀររាចពេញថ្នល់ពេញព្រៃឯណុះ មិនដូចលោកឯងថាទេ ខ្មែរ​រាល់​ថ្ងៃអ្នកណាចង់មានៗទៅ អ្នកណាចង់ក្រៗទៅ អ្នកណាចង់រត់​ចោលស្រុករត់ទៅ អ្នកណាចង់ឈូសផ្ទះគេចោលឈូសទៅ អ្នកណា​ចង់​កាប់ឈើលក់ៗទៅ អ្នកណាចង់រុំលាយភ្នំរុំលាយទៅ អ្នកចង់លក់​អេតចាយរដ្ឋ(សំណង់ចាស់ៗ)លក់ទៅ អ្នកណាចង់ក្បូន​ដីពីរាស្រ្ត​ក្បួនទៅ អ្នកណាចង់ផ្សាយពីអីក៏ផ្សាយទៅ ទោះបើរាស្រ្តហិន​ហោច​ខ្លោចផ្សាពីសកម្មភាពពួកគេក៏ដោយ ដូចអាគ្រឿងស្រវឹងរាល់ថ្ងៃនេះ អ្នកណាចង់យំៗទៅ អ្នកឯងទ្រាំឲ្យគេវ៉ៃទ្រាំទៅ គឺមានន័យ​ថាវា​​ហួស​ពីហូរហៀរ ទៅហើយសិទ្ធសេរីភាព ស្រុកខ្មែររាល់ថ្អៃនេះនោះ មែនអត់លោកអួត?

Jan 28, 2016 09:29 PM

អ្នក​អាន​អនាមិក

ស្រុកខ្មែរមិនដូចមាត់ពួកលោកថានោះទេ គឺសន្តិភាពពេញលេញហើយក្រោយពីបញ្ចប់សង្រ្គាមស៊ីវិលនៅឆ្នាំ1998

Jan 28, 2016 08:24 PM

អ្នក​អាន​អនាមិក

ពី Paris

Cambodia need Mr Hun Sen leading forever.

Jan 28, 2016 08:20 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល