អ.ស.ប​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ទៀត​ស្ដី​ពី​ច្បាប់​គ្រប់គ្រង​អង្គការ

ដោយ តាំង សារ៉ាដា-
2015-05-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គណៈកម្មការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) បាន​អំពាវនាវ​សា​ជា​ថ្មី​ម្ដង​ទៀត ដល់​រដ្ឋាភិបាល​កម្ពុជា​ធានា​ការ​ចែក​រំលែក​គំនិត ឬ​យោបល់​ដ៏​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​បង្កើត​ច្បាប់ ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កម្ពុជា​អាច​អនុម័ត​នៅ​ក្នុង​ខែ​នេះ។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សមាគម លោក មែនណា ខៃ (Maina Kiai) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់ខ្លួន​មួយ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ថា​វា​ជា​ការ​ហួសចិត្ត​ណាស់ ដែល​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​មាន​ការ​ផ្ដល់​យោបល់ ពី​សង្គម​ស៊ីវិល​ក្នុង​ការ​បង្កើត​ច្បាប់។

លោក​បន្ត​ថា​សេចក្ដី​ព្រាង​ច្បាប់​នេះ គួរ​តែ​លាត​ត្រដាង​ឲ្យ​សាធារណជន​បាន​ឃើញ ឬ​បើក​ចំហ​ឲ្យ​មាន​ការ​ជជែក​វែកញែក​ប្រកប​ដោយ​តម្លាភាព ដើម្បី​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នៅ​ពេល​ច្បាប់​នោះ​ចេញ​ជា​រូបរាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អង្គការសហប្រជាជាតិ ជាទីគោរព ខ្ញុំមិនមើលងាយស្ថាប័ណ​ដ៏កំពូល​មួយនេះទេ តែខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទាយៗថា ប្រទេសទាំងអស់​ក្នុងលោក គេអាចខ្លាច គេអាចស្តាប់ តែសម្រាប់ប្រទេសកម្ពុជាខ្ញុំ សម្រាប់អ្នកដឹងឮកនាំដ៏ឆ្នើមរបស់ខ្ញុំ គ្មានន័យទេលោក គាត់មិនខ្លាច​ពួកលោក មិនខ្លាចស្ថាប័ណ អ ស ប​ និងមិនព្រឺរោមទេ តែបើជា​មួយយួនអាចដល់អចដល់រាកអាចម៌ក៏ថាបាន បើយួនស្រែក​តាមួយ​ម៉ាត់វិញនោះបាទ។

May 24, 2015 09:57 AM

ក្មេងវត្តមុន៧មករា

ពី ភ្នំពេញ

សុំជម្រាបទៅអស់លោកអ.ស.បថាអស់លោកមិនអាចលូកដៃក្នុង
រឿងផ្ទៃក្នុងស្រុកខ្មែរបានទេតែប្រសិនជាដុល្លាវិញអស់លោកអាចបញ្ជូន
ចូលស្រុកខ្មែរបានដូចអូស្ត្រាលីក្នុងរឿងជនភាសខ្លួនអញ្ចឹង។ហ៊ុនសែន
ត្រូវការដុល្លាមិនមែនពាក្យសំដីបន្តុះបង្អាប់ឬរិះគន់ទេ។សុំរៀនតាមចិន
ទើបហ៊ុនសែនសប្បាយចិត្តហើយកុំសង្ឃឹមថាសមរង្សីអាចមកកែប្រែ
ហ៊ុនសែនបានព្រោះសមរង្សីជាកូនក្រកហ៊ុនសែនទេ។

May 23, 2015 04:17 PM

អ្នក​អាន​អនាមិក

នែវ៉ី! ច្បាប់ស្ហ្រុកខ្មែរហ្អះ! ម៉េចចង់ឃើញព្ហ្រៃជាងហ្នឹងហ្អេះ!

May 23, 2015 09:37 AM

អ្នក​អាន​អនាមិក

U.N I support your idea for Cambodian government to change a new law,but this country is belong to communist regime,they are not to obey anyone besides Communist party.Have you seen Communist regime country respect people will ? never,never.If you want Cambodian to change it until my cousin Hun sen and all Vietnam,China influence are out off my country.

May 22, 2015 11:55 PM

គេហទំព័រ​ទាំងមូល