ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) គ្រោងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាក្នុងការបញ្ជូនជនភៀសខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា នេះ។
ចំពោះកិច្ចព្រមព្រៀងគ្នារវាងរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី នេះ មន្ត្រីសង្គមស៊ីវិលជាច្រើនប្រតិកម្មថា កម្ពុជា ដែលជាប្រទេសក្រីក្រ និងរំលោភសិទ្ធិមនុស្ស មិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់កិច្ចគាំពារឱ្យសមរម្យ សម្រាប់ជនភៀសខ្លួនទាំងនោះឡើយ។
សូមអញ្ជើញស្តាប់ប្រតិកម្ម និងទស្សនៈរបស់អង្គការសង្គមស៊ីវិលទាំងនោះ ដែលរៀបរៀងដោយអ្នកស្រី ម៉ៅ សុធានី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។