ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញរបាយការណ៍មួយដែលមានលម្អិតពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលលេចធ្លោជាងគេក្នុងឆ្នាំ២០១៥ កន្លងទៅ។
របាយការណ៍ដែលផ្សព្វផ្សាយថ្ងៃទី១៣ ខែមេសា បញ្ជាក់ថា បញ្ហាសំខាន់ជាងគេ គឺប្រព័ន្ធយុត្តិធម៌មិនមានប្រសិទ្ធភាព និងញ៉ាំងដោយកត្តានយោបាយ ការរឹតត្បិតលើសេរីភាពក្នុងការបញ្ចេញមតិ ការប្រមូលផ្ដុំដើម្បីតវ៉ាពីរឿងអ្វីមួយ និងការចូលរួមក្នុងការបង្កើតជាសមាគម ការប្រើប្រាស់អំពើហិង្សា និងការគំរាមកំហែងចាប់ដាក់ពន្ធនាគារដើម្បីសម្លុត បំភ័យគណបក្សប្រឆាំងជាដើម។
ក្រៅពីនោះ មានបញ្ហារំលោភបំពានអ្នកទោស ការដាក់កំហិតនានាលើសេរីភាពសារព័ត៌មាន ករណីមិនបានអនុវត្តដោយសមភាព និងត្រឹមត្រូវទៅលើជនភៀសខ្លួន ការរីករាលដាលនៃអំពើពុករលួយ និងការរត់ពន្ធមនុស្ស។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជា បានកាត់ទោសមន្ត្រីមួយចំនួនដែលធ្វើខុស តែបែរជានៅតែមាននិទណ្ឌភាពចំពោះអំពើពុករលួយ ហើយការប្រព្រឹត្តកំហុសឆ្គងខុសធ្ងន់ធ្ងរនានា នៅតែកើតមានជាបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
