ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា យូ.អេស.អេ.អាយ.ឌី (USAID) និងរាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់សម្ពោធកម្មវិធីថ្មីរួមគ្នាមួយ នៅថ្ងៃទី៦ សីហា។ កម្មវិធីថ្មីនេះ គឺដើម្បីលើកស្ទួយ និងការពារសិទ្ធិកម្មករនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ ឲ្យដឹងថា នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ អ្នកស្រី រិបេខា ប៊្លែក (Rebecca Black) និងអគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ គឺលោក អ៊ិន ខេមរា នឹងធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាអំពីកម្មវិធីថ្មីនេះ នៅរសៀលថ្ងៃទី៦ សីហា។
ដើម្បីលើកស្ទួយ និងការពារសិទ្ធិកម្មករនេះ គឺធ្វើឡើងតាមរយៈការផ្ដល់អំណាចពង្រឹងភាគី ដើម្បីដោះស្រាយវិវាទការងារដោយត្រឹមត្រូវ និងសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
