ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានថ្លែងថា តំណាងសហព័ន្ធសហជីពចំនួន៨ ដែលមានដូចជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ ជាដើម បាននាំយកថវិកាប្រមាណ ២៦លានរៀល ដើម្បីចែកជូនជនជាប់ចោទទាំង ២៣នាក់ និងក្រុមគ្រួសារអ្នកស្លាប់ដោយការបង្ក្រាបកាលពីថ្ងៃ៣ មករា នៅផ្លូវវ៉េងស្រេង។ លោកថា សហជីពបានទទួលលិខិតត្រឡប់ពីឆ្មាំពន្ធនាគារ ដែលមិនអនុញ្ញាតឲ្យចូលសួរសុខទុក្ខច្រើននាក់ឡើយ។
«សំឡេង»
អ្នកទាំង ២៣នាក់នោះ ដែលកងកម្លាំងចម្រុះចាប់ខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា នៅពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារ។ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទចោទមួយចំនួន ដូចជា បទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ។
បច្ចុប្បន្ន មានមនុស្ស ២២នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង និងម្នាក់ដែលជាអនីតិជន ត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារមាត់ឃ្មង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
