សមត្ថកិច្ច​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​ម្នាក់​ដែល​ពាក់​អាវ​ពណ៌​ខ្មៅ​ទាមទារ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស

សកម្មជន​ដីធ្លី​ម្នាក់​មក​ពី​សហគមន៍​បុរីកីឡា ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ខណៈ​សកម្មជន​រូប​នោះ​ពាក់​អាវ​ខ្មៅ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប នៅ​មុខ​សាលា​ឧទ្ធរណ៍ ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នកស្រី ស ស៊ន។ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ នេះ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នកស្រី​ដោយសារ​ពាក់​អាវ​ពណ៌​ខ្មៅ និង​មាន​អក្សរ​នៅ​ខាង​ក្រោយ​ខ្នង​ថា «​ខ្ញុំ​ឃ្លាន​យុត្តិធម៌» ខណៈ​អ្នក​ដទៃ​ទៀត​ប្រមាណ ២០​នាក់ ដែល​ពាក់​អាវ​ពណ៌​ខ្មៅ​ធម្មតា មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ។

បន្ថែម​ពី​នេះ អ្នកស្រី ស ស៊ន បន្ត​ថា អ្នកស្រី​នឹង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ទោះ​បី​ជា​អ្នកស្រី​ត្រូវ​ចាប់​ខ្លួន​ពេល​នេះ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ក្ដី។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ សកម្មជន​ដីធ្លី​មួយ​ចំនួន​បាន​ទៅ​ឃ្លាំ​មើល​សវនាការ​អសាធារណៈ​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ចំពោះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មួយ​រូប ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក និង​សម​គំនិត​សូកប៉ាន់​សាក្សី។

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារ​អំពី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សង្គម​ស៊ីវិល!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។