ក្រសួងមហាផ្ទៃ និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងធ្វើបទបង្ហាញស្ដីពីសិទ្ធិនានាបន្ទាប់ពីការឃាត់ខ្លួន និងការប្រើប្រាស់កម្លាំងរបស់មន្ត្រីយុត្តិធម៌ ដែលនឹងធ្វើនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែសីហា។
ក្នុងការធ្វើបទបង្ហាញនេះ នឹងមានការចូលរួមពីតំណាងរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងមន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
