អង្គការខារ៉ាមកម្ពុជា បានប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ចំនួន ២ខ្សែ សម្រាប់អន្តរាគមន៍បន្ទាន់ដល់ពលករខ្មែរនៅថៃ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការខារ៉ាម កម្ពុជា ចុះផ្សាយនៅថ្ងៃទី១៧ មិថុនា ឲ្យដឹងថា ទូរស័ព្ទទាន់ហេតុការណ៍ពីរខ្សែនោះ គឺលេខ ០១០ ៩៦១ ៤២៧ និង ០១០ ៩៤៩ ៩១៤។
ចំពោះពលករខ្មែរដែលប្រឈមការចាប់ខ្លួន ឃុំខ្លួន ការចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ការប្រើអំពើហិង្សា និងជួបបញ្ហាផ្សេងៗនៅប្រទេសថៃ អាចទូរស័ព្ទមកលេខទាំងពីរខ្សែនេះបាន ដើម្បីស្វែងរកអន្តរាគមន៍បន្ទាន់។
សេចក្ដីប្រកាសព័ត៌មាននេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលយោធាថៃ បដិសេធថា មិនបានធ្វើទុក្ខបុកម្នេញលើពលករខ្មែរទេ។ ជាងនេះទៅទៀត ក្រសួងការបរទេសថៃ នៅថ្ងៃទី១៧ មិថុនា នេះ បានកោះហៅឯកអគ្គរាជទូតខ្មែរប្រចាំបាងកក អ្នកស្រី អ៊ាត សោភា ទោជួបដើម្បីបញ្ជាក់ជាផ្លូវការថា ថៃមិនបានធ្វើទុក្ខបុកម្នេញដូចដែលព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
