ក្រុមអ្នកឃ្លាំមើលសិទ្ធិលំនៅឋានក្នុងប្រទេសកម្ពុជា សង្ឃឹមថា ពានរង្វាន់មេដាយស្ត្រីជាអ្នកដឹកនាំពិភពលោកដែលអង្គការ វ៉ាយថល វ៉យ (Vital Voice) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក នឹងផ្ដល់ឲ្យអ្នកស្រី ទេព វន្នី តំណាងអ្នកបឹងកក់ នៅថ្ងៃទី២ មេសា នេះ អាចនាំឲ្យបរិយាកាសបណ្ដេញពលរដ្ឋចេញពីលំនៅឋានមានភាពធូរស្បើយ។
សូមអញ្ជើញស្ដាប់កិច្ចពិភាក្សាតុមូលរវាងលោក តាំង សារ៉ាដា នៃវិទ្យុអាស៊ីសេរី និងលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃសិទ្ធិលំនៅឋាន និងលោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា ជុំវិញការអញ្ជើញរបស់អង្គការ វ៉ាយថល វ៉យ ដើម្បីលើកកម្លាំងចិត្តដល់តំណាងសហគមន៍បឹងកក់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
