អាស៊ីសេរី​ច្រាន​ចោល​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ក្លែង​បន្លំ​ជា​អាស៊ីសេរី

ដោយ សាន សែល
2017.03.26
ហ្វេសប៊ុក​ក្លែងក្លាយ ១៤៤០ ទំព័រ​ហ្វេសប៊ុក​ដែល​បាន​ក្លែង​ធ្វើ​ជា​ហ្វេសប៊ុក (facebook) របស់​អាស៊ីសេរី។ Screenshot
Screenshot

នៅ​ថ្ងៃ​ទី​២៦ មីនា មាន​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​ក្លែង​ធ្វើ​ជា​ហ្វេសប៊ុក (facebook) របស់​អាស៊ីសេរី ដោយ​ប្រើ​រូប​សញ្ញា និង​ឈ្មោះ​អាស៊ីសេរី។ ទំព័រ​ហ្វេសប៊ុក​នេះ​បាន​ផ្សាយ​ព័ត៌មាន​ខ្លី​ស្តី​អំពី​ការ​ស្ទាបស្ទង់​មតិ​របស់​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិ​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ចំនួន​ការ​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​មិន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ប្រជាពលរដ្ឋ​យល់​ថា គណបក្ស​ប្រឆាំង​មាន​តែ​ភាព​ប្រេះស្រាំ និង​ឈាន​ដល់​ការ​រលំ​រលាយ​តែ​ប៉ុណ្ណោះ។

អាស៊ីសេរី សូម​ច្រាន​ចោល​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ។ យើង​ខ្ញុំ​មិន​បាន​សរសេរ​ផ្សព្វផ្សាយ​ដូច​ការ​លើក​ឡើង​ខាង​ដើម​នោះ​ឡើយ។

លោក​អ្នក​នាង​អាច​សម្គាល់​ទំព័រ​ហ្វេសប៊ុក​អាស៊ីសេរី​ពិត​ប្រាកដ (https://www.facebook.com/rfacambodia) ដោយ​ស្វែងរក​មើល​សញ្ញា​បញ្ជាក់​គូស​គ្រីស​ពណ៌​ខៀវ នៅ​ខាង​ស្តាំ​ឈ្មោះ​ហ្វេសប៊ុក​របស់​យើង​ខ្ញុំ ដែល​ជា​និមិត្ត​សញ្ញា​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក។

ប្រសិន​បើ​លោក​អ្នក​នាង​សង្ស័យ ឬ​មាន​ព័ត៌មាន​ចង់​ផ្តល់​មក​ឲ្យ​អាស៊ីសេរី លោក​អ្នក​នាង​អាច​ទាក់ទង​មក​កាន់​ការិយាល័យ​អាស៊ីសេរី តាម​រយៈ​អ៊ីមែលkhmer@rfa.org ឬ​ទូរស័ព្ទ​លេខ 023 211 805 លេខ 012 800 373 លេខ 012 428 689 និង​លេខ 012 645 575។ សូម​អរគុណ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។