ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អេដ រ៉យ (Ed Royce) បានអនុម័តលើវិសោធនកម្មសេចក្ដីសម្រេចលេខ H.RES. 728 ស្ដីពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាននៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រសហ្បតិ៍ ទី១៤ កក្កដា បញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងបន្តធ្លាក់ចុះយ៉ាងគំហុក។
លោក អេដ រ៉យ ថ្លែងថា អំពើហិង្សាទៅក្រុមបក្សប្រឆាំងកាលពីពេលថ្មីៗនេះ បានបង្ហាញពីការពិតនៃធម្មជាតិជាឧក្រិដ្ឋជនរបស់របបលោក ហ៊ុន សែន។ លោកបន្តថា សហរដ្ឋអាមេរិកត្រូវតែបន្តការដាក់សម្ពាធដើម្បីឲ្យមានការវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជា។
លោកបន្តថា លោកគាំទ្រតំណាងរាស្ត្រសហរដ្ឋអាមេរិក មួយរូប គឺលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដែលបានផ្ដួចផ្ដើមឲ្យមានវិធានការដ៏មានសារសំខាន់ដែលទាមទារភាពប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា។
សេចក្ដីសម្រេចចិត្តនេះ ទាមទារឲ្យលោក ហ៊ុន សែន គោរពសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការធ្វើបាតុកម្ម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ចប់ការវាយប្រហារខាងផ្នែកនយោបាយទៅលើក្រុមមេដឹកនាំបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
