[ រូបភាពលោក ម៉ម សូណង់ដូ និងអ្នកគាំទ្រលោកនៅឯគុកព្រៃសOpens in new window ]
លោក ម៉ម សូណង់ដូ ត្រូវដោះលែងពីពន្ធនាគារវិញនៅថ្ងៃនេះ ទៅតាមការសម្រេចសម្រាលទោសរបស់សាលាឧទ្ធរណ៍ នៅពេលដែលលោកត្រូវចៅក្រមនៅស្ថាប័ននេះសម្រេចអោយមានទោស ៥ឆ្នាំ ប៉ុន្តែជាប់ពន្ធនាគារត្រឹម ៨ខែ ឯទោសនៅសល់ត្រូវព្យួរ។
កាលពីព្រឹកថ្ងៃសុក្រ នោះដែរ មានប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល សមាជិកសមាគមអ្នកប្រជាធិបតេយ្យ ប្រមាណជិត ១ពាន់នាក់ បានទៅទទួលអបអរសាទរលោក ម៉ម សូណង់ដូ នៅខាងមុខពន្ធនាគារព្រៃស។
ការដង្ហែលោក ម៉ម សូណង់ដូ ពីពន្ធនាគារព្រៃស ឆ្ពោះទៅកាន់ផ្ទះរបស់លោក នៅក្នុងស្រុកកៀនស្វាយ នោះ បានចំណាយរយៈពេលជាង ៣ម៉ោង។ នៅតាមផ្លូវជាហូរហែ គឺមានប្រជាពលរដ្ឋចេញមកឈរតាមមើលការហែក្បួននោះ អ្នកខ្លះបានស្រែកទះដៃ និងគ្រវីដៃស្វាគមន៍លោក ម៉ម សូណង់ដូ ដែលអង្គុយនៅលើដំបូលឡានទ្រុងរួមជាមួយអ្នកគាំទ្ររបស់លោកជាច្រើននាក់។ នៅពេលទៅដល់ផ្ទះលោក ម៉ម សូណង់ដូ ត្រូវព្រះសង្ឃស្រោចទឹក ហើយលោកបានគោរពវិញ្ញាណក្ខន្ធសពម្ដាយរបស់លោក៕
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី សុ ជីវី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
